ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ស្រុក​បរិបូរណ៏​ផ្អើល​ទិញដើម​ស្មៅ​១​គីឡូក្រាម​៣​ម៉ឺន​រៀល​​ថា​ជា​ថ្នាំកែរោគ​យ៉ាង​សាកសិ​ទ្ឋ​១៤​មុខ​

​ខេត្ត​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​បរិបូណ៏​បាននាំគ្នា​ភ្ញាក់ផ្អើល​ទិញដើម​ស្មៅ​ម្យ៉ាងដែល​អ្នក​លក់​បាន​អះអាងថា ជា​ឱសថ​ព្យាបាល​រោគ​១៤​មុខ​យ៉ាង​សាក​សិទ្ធ​នៅ​ព្រឹក​ថ្ងៃទី​០១ និង​០២ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ក្នុងតម្លៃ​មួយ​គីឡូក្រាម​ថ្លៃ​៣​ម៉ឺន​រៀល​។​ក្រោយពី​បាន​លក់​ដាច់​រយះពេល​២​ព្រឹក​នេះ អស់​ជាង​២០​កា​រ៉ុង​មក​ដែល​ក្នុង​មួយ​កា​រ៉ុង​ទម្ងន់​ជាង​៣០​ទៅ​៤០​គីឡូក្រាម ត្រូវបាន​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត អោយ​អ្នក​លក់​ស្មៅ​នោះ​ផ្អាក​ការលក់ដូរ​ជា​បណ្តោះអាសន្ន​សិន ព្រោះតែ​គ្មាន​ច្បាប់​អនុញ្ញាតិ​ពី​ក្រសួង​អនុញ្ញាតិ​ពី​ក្រសួង​សុខាភិបាល ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ខេត្ត​មិនទាន់​បាន​ឃាត់​ផង អ្នកលក់​ស្មៅ​រូបនោះ​បាន​គេចខ្លួន​បាត់ ដែល​គេ​សង្ស័យថា ជា​ការលក់​បោកប្រាស់​។

​ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៤ ភ្នាក់ងារ​យក​ព័ត៌មាន​យើង​បាន​សុំ​អនុញ្ញាត្តិ ជួប​អ្នក​លក់​ដើម​ស្មៅ​ខាងលើ​នេះ​ដោយ​ផ្ទាល់​រូប​គាត់​និយាយ​អោយ​ថាៈ គាត់​មាន​ឈ្មោះ ជា ភន អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ ប៉ុន្តែ​បាន​ស្នាក់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ដាំ​ដុះ​ដើម​ស្មៅ​ជា​ឱសថ​បុរាណ​ខាងលើនេះ​​លោក​ជា​សមាជិកសមាគម​គ្រូឱសថបុរាណ​កម្ពុជា​ម្នាក់​ដែរ​។​លោក​បាន​បន្តថា​៖​ដើម​ស្មៅ​ដែល​លោក​បាន​យកមក​លក់​នេះ​មានឈ្មោះ​ថា​“ រ៉ាប់​ពី​កា ”​ជា​ប្រភេទ​ស្មៅ​យក​ពូជ​ពី​ប្រទេស​កូរ៉េ​និង​បាន​យក​មក​ដាំ​ដុះ​នៅ​ខេត្ត​បន្ទាយមានជ័យ​ដោយ​ខ្លួនឯង​។​ថ្នាំ​នេះ​ជា​ឱសថ​ព្យាបាល​រោគ​១៤​មុខ​បាន​យ៉ាង​សាកសិ​ទ្ឋ​។​គាត់​លក់​ក្នុង​តម្លៃ​១​គីឡូក្រាម​៣​ម៉ឺន​រៀល​នៅ​ព្រឹក​ម្ស​ល់​ម៉ិញ​នេះ​( ថ្ងៃទី​១ ខែ​កញ្ញា )​គាត់​លក់​ដាច់​ជាង​១០​កា​រ៉ុង (១​កា​រ៉ុង​ជាង​៣០​ទៅ​៤០​គីឡូក្រាម​) ហើយ​ថ្ងៃនេះ​( ថ្ងៃ​២ ខែ​កញ្ញា ) គាត់​បាន​ដាក់​បន្ថែម​មក​លក់​ទៀត​ជាង​១០​កា​រ៉ុង​ទៀត ។

​ ​ការលក់​ដើម​ស្មៅថាៈ​ជា​ថ្នាំ​ព្យាបាល​រោគ​នេះ​មិន​ត្រូវបាន​អាជ្ញាធរ​ឬ​មន្ទីរ​ពាក់​ព​ន្ឋ័ណា​ចាប់អារម្មណ៏ នៅឡើយ​ទេ តែ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ធ្លាប់​ចាញ់បោក​គេ កន្លងមក​បាន​និយាយថា ដូចជា​មិន​
​ជឿ​ដើម​ស្មៅ​សោះ ព្យាបាល​ជម្ងឺ​១៤​មុខ ហើយ​សុទ្ឋតែ​ជម្ងឺ​ធ្ងន់ៗ​ដែល​គ្រូពេទ្យ​សម័យ​បច្ចេកវិជ្ជា​ទំនើប​ពិបាក​ក្នុង​ការព្យាបាល​ដូចជា​ជម្ងឺ​ទាច​ទឹក ជម្ងឺមហារីក​ស្បូន​ជាដើម​សង្ស័យថា​បោក​ទេ​មើលទៅ​។​

​ ​លោក ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា​៖​លោក​ទើបតែ​ដឹង​​ព័ត៌មាន​ពី​ការលក់​ដើម​ស្មៅ​នេះ នៅ​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី ០២ ខែកញ្ញា​នេះ ហើយ​លោក​បាន​ចាត់​អោយ​មន្ត្រី​​របស់លោក​ចុះទៅពិនិត្យ​មើល និង​បាន​រាយ​ការណ៏​មក​វិញ​ថា ពិតជា​មាន​ការលក់​ដើម​ស្មៅ​ថ្លៃ​១​គី​ឡូ​​ក្រាម​៣​ម៉ឺន​រៀល​នេះ​មែន និង​ក្រោយ​ពី​ការពិនិត្យ​គឺ​គេ​មិន​មាន​លក្ខណៈ​ច្បាប់​ត្រឹមត្រូវ​ទេ លោក​បាន បញ្ជារ​អោយ​ផ្អាក​ការលក់ដូរ​ដើម​ស្មៅ​នេះហើយ​។​មន្ត្រី​មន្ទីរ​សុខាភិបាល​ដែល​ចុះ​ធ្វើ​ការងារ​នេះ បាន​ទូរ​សព្ទ័ អោយ​យើង​ដឹងថា​៖​ពេល​ក្រុម​ការងារ​មន្ទីរ​មិន​ទាន់​ចុះ​ទៅដល់​កន្លែង​លក់​ស្មៅ​នោះ​ផង អ្នកលក់​ស្មៅ​ខាងលើ​នេះ​បាន​ដឹងខ្លួន​មុន​ហើយ​គេចខ្លួន​បាត់​ទៅ​ហើយ​។​

​ ​គួរបញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ​ស្រុក​បរិបូណ៏​ធ្លាប់​ទទួល​រងគ្រោះ​ពី​ការចាញ់បោក​ការលក់​ថ្នាំបុរាណ​នេះ​ជា​ច្រើន​លើក​រួចមកហើយ តែ​លើក​នេះ​មិន​ដឹង​ថា​ជា​រឿង​បោកប្រាស់​ឬក៏​អត់​នោះ​ទេ ព្រោះ​ថា​អ្នក​បាន​ទិញ​យក​ទៅ​មិន​ទាន់​ប្រើប្រាស់ និង​មិន​ទាន់​ដឹង​ពី​លទ្ឋផល​នៅ​ឡើយ ព្រោះ​ទើបនឹង​ទិញ​ប្រើ​បាន​មួយ​ថ្ងៃ​​តែ​នៅ​ពេល​អ្នក​លក់​ថ្នាំ​គេចខ្លួន​បែបនេះ ទើប​គេ​សង្ស័យ​ជា​ការលក់​ស្មៅ​ជា​ថ្នាំ​បោកប្រាស់​៕
Kp (4)
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Kp5_zps2b376a81.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Kp2_zps89202fda.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Kp3_zpsdcafc3ed.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Kp1_zpsf73e35f7.png

មតិយោបល់