ព័ត៌មានជាតិ

តុលាការកំពូលបើកសវនាការជម្រះលើបណ្តឹងសារទុក្ខរបស់លោក អ៊ុំ សំអាន

ភ្នំពេញៈ នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៊ុំ សំអាន ត្រូវបានមន្ត្រីពន្ធនាគារព្រៃសដឹកតាមរថយន្តម៉ាកឡង់គ្រីសឺ មកតុលាកាកំពូលបានដើម្បីបើកសវនាការជម្រះក្តីលើបណ្តឹងសារទុក្ខរបស់លោក អ៊ុំ សំអាន ជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប ដែលសវនាការនេះ គឺផ្តោតសំខាន់លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក អ៊ុំ សំអាន ក្រោយពីសភាស៊ើបសួរនៃសាលាឧទរណ៍ធ្លាប់បានបដិសេធកាលពី ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។

គួររំឭកថា លោក អ៊ុំ សំអាន ត្រូវបានលោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ក្រោមបទចោទប្រកាន់ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងសន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រ៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕

https://youtu.be/MmygvhpxJsw

photo_2016-08-10_09-02-59

មតិយោបល់