ព័ត៌មានកីឡា

ជើងខ្លាំងUFC Conor McGregor ចង់សម្លាប់ Nate Diaz សើសង្វៀន

ការប្រកួត UFC 202 កាន់តែកក្រើកឡើងហើយ បន្ទាប់ពីកីឡាករ Conor McGregor សន្យាជាមួយអ្នកគាំទ្រថានឹងសម្លាប់ដៃគូប្រជែង Nate Diaz ឱ្យបាននៅថ្ងៃប៉ះគ្នានៅយប់នេះ។

McGregor ប៉ះជាមួយ Diaz ម្ដងមកហើយ ប៉ុន្តែត្រូវចុះចាញ់ដោយារតែជាប់ឃ្លេរបស់ Diaz ។ ខណៈដែលសងសឹកវិញនេះ គេរំពឹងនឹងកាន់តែកក្រើកជាងមុនទៅទៀត ព្រោះអំឡុងពេលថ្លឹកទម្ងន់កីឡាករទាំងពីរស្ទុះទៅវាយគ្នារួចទៅហើយ។

376932C500000578-3749897-image-m-31_1471650977976

McGregor បាននិយាយមុនឡើងសង្វៀននថា៖ “គាត់ (Diaz )គួរតែសម្លាប់ខ្ញុំចោល នៅពេលគេមានឱកាស ប៉ុន្តែលើកនេះខ្ញុំត្រលប់មកវិញហើយ ខ្ញុំនឹងសម្រាប់គាត់វិញ ហើយនឹងក្រុមគាត់ទាំងមូល។ គាត់នឹងទទួលមេរៀនមួយពេលប្រកួតនៅយប់នេះ”។

ឆ្លើយឆ្លងទៅនឹងសម្ដីរបស់ McGregor កីឡាករ Diaz បាននិយាយដែរថារូបគេតែងតែហ្វឹកហាត់យ៉ាងម៉ត់ចត់បំផុត។ McGregor ឆ្លាប់បានស្គាល់មេរៀនម្ដងមកហើយ ដូច្នេះការប្រកួតថ្មីនេះ សម្លាប់ឬមិនសម្លាប់គឺវាដូចតែប្រកួតមុនទេ។

3769589100000578-3749897-image-m-33_14716510192003769363C00000578-3749897-image-m-29_14716508342183769363B00000578-3749897-image-m-49_1471651873130

មតិយោបល់