ព័ត៌មានជាតិ

Update៖ មានវិបត្តិស្នេហាសង្សារជិតរៀបការចោល ជាងម៉ាស៊ីនត្រជាក់ម្នាក់ចងកសម្លាប់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៦៥ ផ្លូវលេខ០៦A មានករណី ជាងម៉ាស៊ីនត្រជាក់ម្នាក់ មានវិបត្តិស្នេហាសង្សារជិតរៀបការចោល បានចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានក្នុងបូរីមួយកន្លែង ទីតាំងកើតហេតុ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ប៊ូ ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្ន៖ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ មានស្រុកំណើត ភូមិជ្រោយ ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

តាមការសន្និដ្ឋានវាយតម្លៃ: ពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យ របស់កម្លាំងការិយាល័យ បច្ចេកទេស វិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូង រាជធានីភ្នំពេញ គឺជនរងគ្រោះធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដ មិនពាក់ព័ន្ធករណីឃាតកម្មឡើង ។

មូលហេតុ៖ មានវិបត្តិស្នេហាសង្សាជិតរៀបការចោល ។

បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕

មតិយោបល់