ព័ត៌មានជាតិ

រថយន្ត​កូរ៉ូឡា​ម្ចាស់​ស្រវឹង​បើក​ពន្លះ​ម៉ូតូ​ពេញទំហឹងហើយ​ព្យាយាម​បើក​រត់​រួច​ជ្រុល​ទៅបុក ស្លាក​ប៉ាណូ​គាប់​ជាប់​ទៅ​មុខ​លែងរួច​

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោគជាំ​បាន​បើករថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​លឿន​ដូច​ហោះ មក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពេញទំហឹង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រង​របួសធ្ងន់ ហើយ​អ្នក​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ស្លាក​ប៉ាណូ​នៅ​កណ្តាល​សួន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​បើក​បោក​ក្បាល​ទៅ​និង​កញ្ចក់​រថយន្ត​រងរ​បួស​ធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី ២៩ កក្កដា​២០១៤ នៅ​ចំណុច​ទល់មុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉ូឡា ពណ៌​ស្ករ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-9931 បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោគជាំ​ម្នាក់ តាមផ្លូវ​២០០៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​បើក​លឿន​ដូច​ហោះ​និង​រេ​ពេញ​ផ្លូវ មកដល់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ខេត្ត​ព្រះសីហនុ​1A-7498 បើកបរ​ដោយ​បុរស​ម្នាក់ តាមផ្លូវ​២០០៤ ក្នុងទិសដៅ ពី​កើត​ទៅ​លិច (​បញ្ច្រាសទិស​គ្នា​) បណ្តាល​ឱ្យ​បុរស​បើក​ម៉ូតូ​រង​របួសធ្ងន់ បន្ទាប់មក​អ្នកបើក​រថយន្ត​ព្យាយាម​បើក​រត់គេច ក៏​បាន​ទៅបុក​ជាមួយ​ស្លាក​ប៉ាណូ​ដែល​នៅ​ចំ​កណ្តាល​សួន ពុះ​ចែក​ទ្រូងផ្លូវ បោក​ក្បាល​អ្នកបើករថយន្ត​ទៅ​និង​កញ្ចក់​រថយន្ត​រងរ​បួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​សែន​សុខ រងចាំ​ដោះស្រាយ​តាម​ផ្លូច្បាប់ ៕
2014-07-30_100342

មតិយោបល់