ព័ត៌មានជាតិ

យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ក្នុងការបាក់រលំសណ្ឋាគារនៅក្នុងទីក្រុងស៊ូចូវ ប្រទេសចិន

មនុស្ស ៨នាក់ស្លាប់ក្នុងការបាក់រលំសណ្ឋាគារនៅក្នុងទីក្រុងស៊ូចូវ ប្រទេសចិន
ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស៨នាក់បានស្លាប់ និង៩នាក់បាត់ខ្លួននៅក្នុងការបាក់រលំអគារសណ្ឋាគារនៅក្នុងទីក្រុងស៊ូចូវ ភាគខាងកើតប្រទេសចិន។

 

រដ្ឋាភិបាលក្រុងស៊ូចូវបាននិយាយថា សណ្ឋាគារ ស៊ីជី កៃយ័ន( Siji Kaiyuan)បានបាក់រលំកាលពីរៀលថ្ងៃច័ន្ទ ។
មនុស្សភាគច្រើននៅក្នុងអគារនៅពេលនោះ គឺជាភ្ញៀវសណ្ឋាគារ។ មនុស្ស២៣នាក់ ត្រូវបានជាប់ និង៦នាក់ ត្រូវបានជួយសង្រ្គោះ។

មនុស្សជាង៦០០នាក់ រួមទាំងក្រុមជួយសង្រ្គោះការរញ្ជួយដី និងរថយន្តចំនួន១២០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីធ្វើប្រតិបត្តិការ។ ក្រុមសង្គ្រោះ បានប្រើដងសន្ទូចស្ទួច ជណ្ដើរ កន្ទ្រៃកាត់លោហៈ និងសុនខស្រង់ក្លិនដើម្បីស្វែងរកអ្នកនៅមានជីវិត៕

 

 

 

មតិយោបល់