ព័ត៌មានជាតិ

បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តប្រមូលសំរាម បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ មា​នករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើងរថយន្ត CHEVROLET COLORADO មួយគ្រឿង បើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកចំពីមុខរថយន្តប្រមូលសំរាម ក្រុមហ៊ុន 800SUPER បណ្តាលឲ្យរងការខូចខាត ទីតាំងកន្លែងកើតហតុ ស្ថិតត្រង់ចំណុចក្បែរស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត មួយគ្រឿងម៉ាក CHEVROLET COLORADO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-8676 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ ខណ:បើកបរមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែងខាងឆ្វេងរថយន្ត មួយគ្រឿងទៀត មិនស្គាល់ម៉ាក បើកស្របទិសគ្នា ហើយបានជ្រុលទៅបុកចំពីមុខរថយន្តប្រមូលសំរាម មួយគ្រឿង របស់ក្រុមហ៊ុន 800SUPER កំពុងបើកបរ ប្រមូលសំរាមទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យរថយន្តបង្កហេតុម៉ាក CHEVROLET COLORADO រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ចំណែកឯរថយន្តប្រមូលសំរាមនោះវិញ ក៏បានរងការខូចខាតផងដែរ ។

នៅក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការចរចាដោះស្រាយគ្នា ដោយសន្តិវិធី ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់