ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តស៊េរីទំនើប បើកបុកម៉ូតូស្គុពីមួយគ្រឿង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត ឡើងមានរថយន្តស៊េរីទំនើប មួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាស្គុបភី មួយគ្រឿងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់ធ្ងរ ទីតាំងកន្លែងកើតហេតុចំណុចខាងកើតផ្សារអូរឫស្សី ស្ថិតតាមបណ្ដោយផ្លូវ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GX-8060 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ទិសដៅពីជើងទៅត្បូង ។ លុះដល់ចំណុច កើតហេតុម៉ូតូបានជិះឆ្លងផ្លូវលេខ១៨២ បានពាក់កណ្ដាល ស្រាប់តែមានរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក ម៉ាសឺដែស GL350 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BP-9919 បើកបរដោយមានឃើញបុរសចំនួន០២នាក់ តាមបណ្ដោយផ្លូវលេខ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង អូសប្រមាណ៣០ម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តក៏បានរងការខូចខាតក្រពឹតផ្នែកខាងមុខផងដែរ ។

បន្ទាប់មកជនរងគ្រោះ ត្រូវបានដឹកយកទៅកាន់មន្ទីរពេទ្យ មួយកន្លែងដើម្បួជួយសង្គ្រោះភ្លាមៗផងដែរ ។ ចំណែឯអ្នកបើកបររថយន្ត នោះវិញត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលិត ធ្វើការឃាត់ខ្លួនបាន ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់