(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថាវ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នៅតែមានប្រសិទ្ធភាពខ្ពស់ការពារ មិនឱ្យមនុស្ស ជាពិសេសមនុស្សចាស់ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារមេរោគបំប្លែងថ្មី Omicron។
បើតាមអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស រយៈពេលប្រហែលជា ៣ខែ ក្រោយការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ឬដូសទី៣ វានៅតែមាន ប្រសិទ្ធភាពខ្ពស់ក្នុងកម្រិត ៩០ភាគរយ ការពារប្រឆាំងនឹងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅក្នុងចំណោមក្រុមមនុស្សមានអាយុ៦៥ឆ្នាំឡើងទៅ ហើយក្រោមហេតុផលនេះ បច្ចុប្បន្ន វាមិនទាន់មានភាពចាំបាច់បន្ទាន់តម្រូវឱ្យ ចាក់វ៉ាក់សាំង ដូសទី៤ នៅឡើយទេ។
គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ចក្រភពអង់គ្លេសមានអ្នកឆ្លង COVID-19 ចំនួន ១៤.១៩លាននាក់ ក្នុងនោះស្លាប់ ១៤៩,៧៤៤នាក់ និងជាសះស្បើយឡើងវិញ ១០.៦៦លាននាក់៕
ប្រភព៖ Reuter




មតិយោបល់