ព័ត៌មានជាតិ

មកលួចម្តងបានហើយមកលួចម្តងទៀត ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្តាល: នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី កម្លាំងប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តន តុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ករណីលួចស្រាចំនួន០៤ដប ( ប្លូ១ដប XR21 ១ដប) ស្រាក្រហម២ដប) ។

ដំណើររឿង៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៦ព្រឹក ជនរងគ្រោះឈ្មោះ ស៊ុយ សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយាមដីចម្ការ ស្នាក់នៅផ្ទះគ្មានលេខភូមិព្រែកធំ១ សង្កាត់ក្បាលកោះ បានដើរបោសសំអាតផ្ទះ ២នាក់ប្រពន្ធ ហើយក៏បានឃើញបង្អួចចំហ ម៉ាស៊ីនត្រជាក់បើកចោល ពេលនោះប្រពន្ធរបស់ជនរងគ្រោះ ក៏បានទៅបិទម៉ាស៊ីនត្រជាក់និងបិទបង្អួច ហើយមានការសង្ស័យក៏ដើររកមើល នឹងរាយការណ៍ទៅម្ចាស់ផ្ទះ ។ លុះថៅកែស្រីមកដល់បានបើកបន្ទប់មើលរួចប្រាប់បាត់ស្រា៤ដប ដែលតាំងជាប់នឹងទូកញ្ចក់ ឮដូច្នោះជនរងគ្រោះ បានដើររកមើលតែរកពុំឃើញ ។

លុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី ជនសង្ស័យរកមកលួចម្តងទៀត ស្រាប់តែជនរងគ្រោះ បានឃើញជនសង្ស័យពួនសំងំ នៅលើដើមស្វាយ ជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យ យកមកឲ្យសមត្ថកិច្ច ធ្វើការសាកសួរ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចស្រារបស់ជនរងគ្រោះពិតប្រាកដមែន ដោយយកទៅលក់ពីនារីម្នាក់ អាយុប្រហែល៥០ឆ្នាំ ជនជាតិខ្មែរ នៅម្តុំរទាំងបានតម្លៃ២៦០០០០រៀល ខ្លួនបានយកស៊ីចាយនឹងជក់គ្រឿងញៀនអស់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់