ព័ត៌មានជាតិ

ដកស្វាយ និងដូងមកវិញ រួចប្រគល់ខ្លួនឲ្យសមត្ថកិច្ច

កណ្ដាលៈ ផ្លែស្វាយខ្ចី (កែវល្មៀត)ចំនួនកន្លះបាវ និងផ្លែដូងខ្ចី ចំនួន ១៣ផ្លែ ត្រូវបានម្ចាស់ដកយកមកវិញ ហើយឃាត់ខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាពលួច ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចំការស្វាយ ឈ្មោះ អ៊ឹម ប៉ូលី ស្ថិតភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ផាន់ រស្មី បានចូលលួចបេះផ្លែដូងរបស់ឈ្មោះ ធី បានចំនួន១៣ផ្លែ រួចមកលួចបេះផ្លែស្វាយរបស់ឈ្មោះ អ៊ឹម ប៉ូលី បានប្រហែលទម្ងន់២០គីឡូក្រាម ហើយពេលនោះត្រូវម្ចាស់ឃើញទាន់ក៏ឃាត់ខ្លួនប្រគល់មកឲ្យសមត្ថកិច្ចនគរបាលស្រុកស្អាង ដើម្បធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័ឈ្មោះ ផាន់ រស្មី បានសារភាពថា ខ្លួនធ្លាប់លួចបេះផ្លែស្វាយរបស់ប្រជាពលរដ្ឋ ច្រើនលើក ច្រើនសាររួចមកហើយ៕

photo_2016-08-20_15-08-00photo_2016-08-20_15-08-04photo_2016-08-20_15-08-07

មតិយោបល់