ហ្វីលីពីនៈ អង្គការសហប្រជាជាតិ បានជំរុញឲ្យប្រធានាធិបតីហ្វីលីពីនថ្មី បញ្ឈប់សកម្មភាពសម្លាប់មនុស្ស យ៉ាងរង្គាល ក្រៅប្រព័ន្ធតុលាការ ដែលបានអនុវត្តនៅទូទាំងប្រទេស លើយុទ្ធនាការប្រឆាំងបទល្មើស គឿងញៀន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
ផ្សាភ្ជាប់ទៅនឹងយុទ្ធនាការនេះ ប៉ូលិសបានបាញ់សម្លាប់ ជនសង្ស័យគ្រឿងញៀនជាង ៦០០ នាក់ ចាប់តាំងពីខែកក្កដាកន្លងមក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ពិតប្រាកដអាចនឹងលើសពី ១.០០០ នាក់ អំទ្បុងពេលនៃការអនុវត្តយុទ្ធធាការនេះជាក់ស្ដែង។
គួរបញ្ជាក់ដែរថា ប្រតិបត្តិការរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចាប់ផ្ដើម រយៈពេលប្រាំពីរសប្តាហ៍កន្លងមកហើយ បន្ទាប់ពីលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី ក្រោយសន្យាពេលឈ្នះឆ្នោត លោកនឹងបើកដំណើរការ «សង្គ្រាមបង្ហូរឈាម» ប្រឆាំងនឹងថ្នាំញៀន។ ចាប់តាំងពីពេលនោះមក អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនជាងកន្លះលាននាក់ បានចូលខ្លួនមក សារភាពដោយធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងស្បថឈប់ប្រើថ្នាំញៀនបន្តទៀត៕
មតិយោបល់