ព័ត៌មានជាតិ

ករណីរថយន្ដ០៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នា នៅផ្លូវជាតិលេខ៥បណ្តាលឲ្យបុរសម្នាក់រងរបួស

កំពង់ឆ្នាំង: នៅវេលាម៉ោង០៤និង១០នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត០៣គ្រឿង និងម៉ូតូមួយគ្រឿង បង្កឡើងដោយរថយន្តម៉ាកតាកូម៉ា បើកបរខ្វះការប្រុងប្រយ័ត្ន បានវ៉ាជែង ទៅបុករថយន្ត០២ គ្រឿង និងម៉ូតូ០១គ្រឿងទៀត ដែលធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួស ចំណុចស្ពានខ្សាម ភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

រថយន្តបង្កហេតុមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 2C-7070 បើកបរដោយឈ្មោះ ភា ផាត ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរជាគ្រូបង្រៀនចូលនិវត្តន៍ រស់នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បើកបរពីលិចទៅកើត ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ ។ បន្ទាប់មកសមត្ថកិច្ចនគរបាល បានធ្វើកំណត់ហេតុវាស់វែង ដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោះស្រាយទៅតាមនី តិវិធីផ្លូវច្បាប់ ៕

មតិយោបល់