ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះ មន្ត្រីបរិស្ថានខេត្តព្រះវិហារ បំផ្លាញរថយន្តស៊េរីទំនើប Land Cruiser មួយគ្រឿង និងសម្ភារៈមានតម្លៃជាច្រើន

ព្រះវិហារៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា
ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ដែលទីតាំង ស្ថិតនៅខាងជើងអគារបួនជាន់ ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៧៤ ក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ម្ចាស់ផ្ទះឈ្មោះ យ៉ាន់ ប៊ុនសឿង មុខរបរ មន្ត្រីបរិស្ថានខេត្តព្រះវិហារ ។

ខូចខាតផ្ទះចំនួន០១ខ្នងអស់ទាំងស្រុង ៨×៤៥ម៉ែត្រ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងក្តារួមនឹងសម្ភារៈមួយចំនួនទៀតមាន៖
– រថយន្ត សាំយ៉ុងចំនួន ០១ គ្រឿង
– រថយន្ត Land Cruiser ចំនួន ០១ គ្រឿង
– កំព្យូទ័រចំនួន ០២ គ្រឿង
– ម៉ាស៊ីនព្រីនចំនួ ន ០១ គ្រឿង និងឯកសារពាក់ព័ន្ធដែនជម្រកមួយចំនួន
– គ្រាប់កាំភ្លើងចំនួន ២០០គ្រាប់
– ម៉ាស៊ីនត្រង់ស៊ីន័រចំនួន ១៥គ្រឿង
– សាឡុងចំនួន ០១ ឈុត
– គ្រែដេកចំនួន ០៨
– តុងឿចំនួន ០៣
– ម៉ូតូចំនួន ០២គ្រឿង ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្នុងប្រតិបត្តិការពន្លត់មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ មូលហេតុទទួលបានព័ត៌មាន យឺតពេលនិងផ្លូវឆ្ងាយ៕

មតិយោបល់