ព័ត៌មានជាតិ

លេចមុខ​កណ្តុរ​យក្ស​នៅ​ចិន​ផ្អើល​សហគមន៍​អ្នកលេង​អន​ឡា​ញ​

​មិន​ត្រឹមតែ​ធំ ហើយ​ខ្ពស់ វា​គឺជា​កណ្តុរ​យក្ស ដែល​មាន​ជំនាញ​លេង​សៀក ខ្លាំងណាស់​។​
​សហគមន៍​អ្នកលេង​អន​ឡាញ​ចិន​នៅ​ពេល​ថ្មីៗ​នេះដែរ បាន​ធ្វើ​ការពិភាក្សា​ទៅ​លើ​សត្វ​កណ្តុរ​យក្ស ដែល​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក នៅ ទីក្រុង​ក្វាង​ចូ​វ​។ សត្វ​កណ្តុរ​យក្ស​នេះដែរ ត្រូវបាន​គេ​ចែករំលែក​លើ​អន​ឡាញ​ធ្វើការ​អធ្យា​ធិបាយ វែកញែក និង​សួរ​ថា​តើនរ​ណា​ដែល​បាន​ឃើញ​សត្វ​កណ្តុរ​នេះ​ផ្ទាល់​ភ្នែក​អត់​?

​ធាតុ​ពិត​សត្វ​កណ្តុរ​យក្ស​នេះដែរ វា​បាន​លេចមុខ​កាលពី​ឆ្នាំទៅ ក្នុង​កម្មវិធី​មួយ​របស់​ហាង​ដ៏​ធំ នៅ​ទីក្រុង ក្វាង​ចូ​វ កាលពី​ថ្ងៃ​ទី ១៦ ខែ មករា ខណៈ​ដែល​កណ្តុរ​នេះ​ឈរ​វា​មាន​មាន​កម្ពស់​ត្រឹម​ជង្គង់​របស់​ម្ចាស់​វា ហើយ​មាន​ជើង​ធំៗ ដែល​មើលទៅ​គួរឲ្យខ្លាច​។​

​តែ​អ្វី​ដែល​ប្លែក​ខុសពី​មាឌ​ធំ សត្វ​កណ្តុរ​នេះដែរ ត្រូវបាន​គេ​ដឹងថា វា​អាច​ឈរ និង​អង្គុយ និង​ដើរ ទៅតាម​ម្ចាស់​វា​ប្រាប់ ។ បើទោះបីជា​អ្នកលេង​អន​ឡាញ​ចង់ដឹង ពី​សត្វ​កណ្តុរ​យក្ស ក៏ប៉ុន្តែ​មាន​ក្រុម​មនុស្ស​មួយចំនួន​ធំ​ក៏​មាន​ការប្រយុងប្រយ័ត្ន​នឹង​ខ្លាច​ចំពោះ​សត្វកណ្តុរ​នេះណា​ស់​។ មនុស្ស​ជាច្រើន​បាន​និយាយថា សត្វ​កណ្តុរ​នេះ​វា​ប្រហែល​ជា​ស៊ី​អ្វី​ខុស ទើប​មាន​រូបរាង​ធំ​យ៉ាងនេះ ៕​
2014-01-23_204025
2014-01-23_204137

មតិយោបល់