ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង២០នាទី នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ 260-261 ស្ថិតក្នុងភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ លើផ្លូវជាតិលេខ7 (ក្រចេះ-ស្នួល) ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ មិនគោរពសិទ្ធិអាទិភាព ។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង យកមធ្យោបាយមករក្សាទុក និងបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់