បរទេសៈ អ្នកជំនាញភាគច្រើនបានយល់ស្រប ហើយពន្យល់ថា ក្នុងអំឡុងពេលគេងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព។ ពោលគឺ ប្រសិនបើអ្នកទម្លាប់គេងទៅផ្នែកខាងស្តាំរហូតមក គួរតែប្តូរចោលទៅ។
ស្ត្រីដែលមានគ៌ភ
ត្បិតតែមនុស្សស្រីមួយចំនួនមិនអាចគ្រប់គ្រងទីតាំងនៃការគេងរបស់ខ្លួនឯងក៏ពិតមែន ប៉ុន្តែក្រុមគ្រូពេទ្យបានពន្យល់ថា ស្ត្រីមានផ្ទៃពោះគួរតែជៀវាងការគេងទៅផ្នែកខាងស្តាំ។ ព្រោះ វាអាចកាត់បន្ថយចរាចរឈាមរបស់ទារក, ប៉ះពាល់ដល់សុក និង និងដាក់កម្រិតល់លំហូរនៃសារធាតុចិញ្ចឹមដែលទារកទទួលបានពីអាហាររូបត្ថម្ភ។ លើសពីនេះទៅទៀត ស្ត្រីមានផ្ទៃពោះឡើងទម្ងន់ជាងពេលធម្មតា ហើយការគេងទៅផ្នែកខាងស្តាំយូរទៅនឹងបង្កឲ្យមានសម្ពាធលើថ្លើម។
ដូចគ្នានេះផងដែរ វាអាចបង្កើនគ្រោះថ្នាក់នៃការរលូតកូន ជាពិសេសនៅក្នុងឆងមាសចុងក្រោយនៃការមានផ្ទៃពោះ។
សុខភាពទូទៅ
មិនចំពោះតែស្ត្រីមានផ្ទៃពោះនោះទេ សូម្បីតែមនុស្សគ្រប់គ្នាក៏គួរតែជៀសវាងឥរិយាបទមួយនេះដែរ។ មូលហេតុសំខាន់ វាអាចបង្កើនហានិភ័យនៃការក្រហាយទ្រូង, ស្ពឹកដៃនៅពេលព្រឹកឡើង និងចាល់អាស៊ីតក្នុងក្រពះ, មិនល្អសម្រាប់បំពង់អាហារ ដែលធ្វើឲ្យប្រភេទនៃជំងឺមហារីកមមួយចំនួនអាចអភិវឌ្ឍឡើង៕
មតិយោបល់