កំពង់ធំៈ យោងតាមផេកអាជ្ញាធរមីន- Cambodian Mine Action Authority បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មានករណីសិស្សសាលា យកគីបគ្រាប់មកលេង បណ្តាលឲ្យផ្ទុះស្លាប់នៅនឹងផ្ទះជនរងគ្រោះ នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ឡាយ សីហា ភេទប្រុស អាយុ ១៤ឆ្នាំ ជាសិស្សសាលាបឋមសិក្សាឈូក មានទីលំនៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕
មតិយោបល់