ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុង បុកបុរសវ័យចំណាស់ម្នាក់ដើរឆ្លងថ្នល់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង!…

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកបុកអ្នកឆ្លងថ្នល់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ៥ព្រឹក នៅចំណុចផ្លូវជាតិលេខ២១ ក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ខាងលើនេះនេះ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-5164 ធ្វើដំណើរ ក្នុងទិសដៅពីជើងមកត្បង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកឈ្មោះសិត សារ៉េត ហៅទូច ភេទប្រុស អាយុ ៦៨ឆ្នាំ ដែលកំពុងដើរឆ្លងថ្នល់ពីកើតមកលិច ដល់ចិញ្ចើមថ្នល់ខាងលិច ក៏ត្រូវរថយន្តបុកបណ្ដាលដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានបើករថយន្តគេចខ្លួនដល់គល់ស្ពានលេខ១៣ ភូមិស្វាយតានី ក៏ទុករថយន្តចោលរួចគេចខ្លួនបាត់តែម្ដង ។

បច្ចុប្បន្នរថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់