(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Toshiki Kaifu បានទទួលមរណភាពហើយកាលពីដើមខែមករាកន្លងទៅនេះ ក្នុងអាយុ៩១ឆ្នាំ។
លោក Toshiki Kaifu ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន ពីខែសីហា ឆ្នាំ១៩៨៩ ដល់ខែវិច្ឆិកា ឆ្នាំ១៩៩១ បានស្លាប់តាំងតែពីថ្ងៃអាទិត្យសប្ដាហ៍មកម្ល៉េះ។ តែ ដំណឹងមរណភាពរបស់លោកទើបតែត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។
លោក Kaifu មានឈ្មោះល្បីល្បាញ ក្រោយពេលរដ្ឋបាលរបស់លោកសម្រេចចិត្តបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុន ទៅកាន់តំបន់ឈូងសមុទ្រពែក្សក្នុងឆ្នាំ១៩៩១ ដែល នេះជាបេសកកម្មនៅក្រៅប្រទេសជាលើកដំបូងបំផុតរបស់កងកម្លាំងស្វ័យការពារជាតិជប៉ុន (SDF)។
លោក Toshiki Kaifu បានលាលែងចេញពីតំណែងនៅខែវិច្ឆិកា ឆ្នាំ១៩៩១ បន្ទាប់ពីកើតមានភាពចម្រូងចម្រាសយ៉ាងខ្លាំងពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់នយោបាយ៕
ប្រភព៖ Kyodo
មតិយោបល់