ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង១២ និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ រថយន្តកូរេដឹកត្រី មួយគ្រឿងបើកបរ លឿនជ្រុលបុករថយន្តហ្វតពេញទំហឹង បណ្តាលឲ្យរងការខូតខាតទាំងសងខាង ធ្ងន់ធ្ងរ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ លេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរេដឹកត្រីមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BD-0526 បើកបរដោយបុរស ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងមកត្បូង ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែ មានរថយន្តម៉ាកហ្វត មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា X.STR.01 បើកបរតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិតទិសដៅ បញ្រ្ចាស គ្នាក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុករថយន្តកូរេដឹកត្រីពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរ គ្រឿងរងការខូចខាតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ ។

នៅក្រោយពេលកើតហេតុ ភាគីទាំងពីរធ្វើការសម្រួលគ្នាមិនត្រូវនោះទេ ។ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកដល់វាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះ ស្រាយគ្នានៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់