ព័ត៌មានជាតិ

ក្ដុកក្ដួលណាស់! ឃើញអូសកង់ជើងពិការ ទៅទិញអ៊ីវ៉ាន់គេ គ្មានអ្នកនិយាយរក ស្រាប់តែ….

មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង អាណិតអាសូរ ទៅលើបុរសពិការមួយរូប ក្នុងឯកសណ្ឋានរៀងរយីករយាកមួយឈុត ដែលបានបណ្តើរកង់ដ៏ចាស់របស់ខ្លួន ដើរសួរទិញអីវ៉ាន់ប្រើប្រាស់នៅក្នុងផ្សារ តែត្រូវបានអ្នកលក់ពីរ-បីន្លែង មិនអើពើតបវិញសោះ។ទាក់ទិនទៅនឹងរឿងហេតុដ៏គួរឱ្យហួសចិត្តនេះ ។

បើតាមការបង្ហោះបញ្ជាក់ពីគណនីមួយដែលមានឈ្មោះថា Veng Lengna Charity បានឱ្យដឹងថា បុរសដ៏កម្សត់នៅក្នុងរូបភាព បានអូសកង់សួរគេបីកន្លែងទៅហើយ តែគេមិនតបនិយាយរកឡើយ លុះទៅដល់កន្លែងទី ៤ ទើបមានក្មួយស្រីស្រស់ស្អាតម្នាក់ បានសួរមុនទៀតថា ៖ «ពូត្រូវការទិញអ្វីដែរ?» ។

គណនីខាងលើបានឱ្យដឹងទៀតថា បុរសកម្សត់ក្នុងរូបភាពខាងលើបានញញឹម ហើយឆ្លើយតបទៅនឹងអ្នកលក់ថា គាត់ទិញទុយោ និង បានសួរពីតម្លៃចបជីក ព្រមទាំងពោលពាក្យចេញពីក្នុងដួងចិត្តទៅកាន់អ្នកលក់ថា ៖ «មានតែក្មួយទេ ដែលរាក់ទាក់ភ្ញៀវល្អ»។យ៉ាងណាមិញ តាមរយ:រឿងហេតុដែលបានកើតឡើងខាងលើនេះ បានធ្វើមហាជនខ្មែរ ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាខំមិនព្រោងព្រាត សូមកុំឱ្យវាយតម្លៃមនុស្សតែសម្បកក្រៅ ព្រមទាំងពោលពាក្យដ៏មានអត្ថន័យថា សូមត្រឹមស្អប់ភាពក្រ តែកុំស្អប់អ្នកក្រ៕

មតិយោបល់