ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ស្រាយចម្ងល់អ្នកគាំទ្រ ជុំវិញការឆ្ងល់ថា មានទ្រព្យច្រើនបានមកពីណា?

(ភ្នំពេញ)៖ មួយរយ:ចុងក្រោយនេះ ពេជ្រ សោភា ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រជា ច្រើន តាម សួរដេញដោល ជីក ឬស ជីកគល់ ចង់ដឹងពីមូលហេតុដែល នាំឱ្យនាងមាន ទ្រព្យ សម្បត្តិចូល ខ្ទង់លាន ដុល្លារ ទាំងដែលនៅខ្លួនមួយយ៉ាងដូច្នេះ ។

តារាស្រីវ័យកណ្ដាលរូបនេះក៏មិនទុកយូរឡើយ ពោលគឺ ពេជ្រ សោភា បានឆ្លើយតបយ៉ាងត្រជាក់ចិត្តទៅ កាន់អ្នកទាំងនោះ ដោយនាងបានលើកឡើងថា ការណ៍ដែលគេមាន របស់ទាំង នេះគឺ មិនងាយ ស្រួលនោះឡើយ ហើយទម្រាំតែនាងមានថ្ងៃនេះ គឺនាងខំខ្លាំងណាស់ ។

ពេជ្រ សោភា និយាយថា «ខ្ញុំសុំឆ្លើយ ទៅប្អូនៗ មួយ ចំនួនតូច ប្អូនសួរមកបងថា បងភា ធ្វើម៉េចទើប បានជីវិត រស់ស្រួល ដូច បង មានលុយ មាន ឡាន មានផ្ទះ ចម្លើយអូន អើយ អ្នកដែលគេមាន របស់ ទាំង នេះមិន ស្រួលទេហត់ណាស់ បង កូនអ្នកអំពៅតើអូន តែបងខំ ខំណាស់ទើបមានថ្ងៃនេះ» ។

គណ:កម្មការកម្មវិធីប្រឡងចម្រៀងលំដាប់ពិភលោក ពេជ្រ សោភា បានអះអាងទៀតថា បើយើងដេក មិនគិត មិនរក មិន ស៊ូ មិនហត់ មិនអាចក្លាយជាម្ចាស់របស់ទាំងនោះទេ ។

គួរបញ្ជាក់ថា តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា បើទោះ ជាបច្ចុប្បន្ន មានវ័យក្បែរ៤០ឆ្នាំហើយក្ដី តែនាងត្រូវបានគេដឹងថានៅមិនទាន់រកឃើញបុរសជាគូជីវិតបាស់ លាស់ និងបង្ហាញ មុខ ជាផ្លូវ ការ ឡើយ ។ ប៉ុន្តែ បើទោះជាយ៉ាងណា ពេជ្រ សោភា គឺជាចម្រៀង សម័យ មួយរូប ដែល ទទួល បានជោគជ័យលើអាជីពសិល្ប: និងការងារ និងមានទ្រព្យសម្បត្តិ លុយកាក់ មិនខ្វះចាយ ថែមទាំងប្រើរថយន្ដសេរីទំនើបៗ រស់នៅក្នុងវីឡាទៀតផង ៕

មតិយោបល់