ស្ទឹងត្រែង ៖ មន្ត្រីយោធាពីរនាក់ ឋានៈជាពលបាលឯក បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច នៅហ្នឹងកន្លែង ខណៈកំពុងហ្វឹកហាត់បាញ់គ្រាប់ពិត ប្រភេទគ្រាប់ផ្លោង នៅទីលានបាញ់គ្រាប់ពិត ចំណុចអូរតាឡាស់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២។
ប្រភពពីយោធា បានឱ្យដឹងថា ករណីស្លាប់នេះ ដោយសារតែគ្រាប់មិនចេញមកខាងក្រៅ បានផ្ទុះនៅក្នុងកាណុង ធ្វើឱ្យកាណុងកាំភ្លើងផ្ទុះរយះ បណ្តាលឱ្យយោធាទាំងពីរនាក់ស្លាប់ ដោយដាច់ខ្លួនជាកំណាត់ៗយ៉ាងអាណោចអាធ័មបំផុត។
សារលិខិតរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងញាតិមិត្តចំពោះការបាត់បង់ជីវិតរបស់ មន្ត្រីយោធា ឋានន្តរស័ក្តិ ពលបាលឯកចំនួន ២រូបក្នុងពេលហ្វឹកហាត់បាញ់គ្រាប់ពិត ប្រភេទគ្រាប់ផ្លោង នៅទីលានបាញ់គ្រាប់ពិត ចំនុចអូរតាឡាស់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។





មតិយោបល់