ព័ត៌មានជាតិ

កំពុងអង្គុយលើទូកស្រាប់តែចុះទៅកាប់និងកាំបិតផ្គាក់តែមិនត្រូវភ្លាមៗក៏បានលោតទឹក

កណ្តាលៈ ករណីហិង្សាដោយចេតនាកើតហេតុ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទី
ចំណុចបឹងកាទីងរីង ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះ ចំនួន ០១ នាក់
១-ឈ្មោះគង់ នី ភេទប្រុស អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅ ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល
ជនសង្ស័យ ចំនួន០១នាក់(ឃាត់ខ្លួន)
១-ឈ្មោះរឿន នឿន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទត្រី
ទីលំនៅ ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល
វត្ថុតាងចាប់យក៖
កាំបិតផ្គាក់ ផ្លែដែកប្រវែង៣តឹក ដងឫស្សីប្រវែង៦តឹក ចំនួន០១
សភាពរឿងហេតុ
មុនពេលកើតហេតុ០៥ថ្ងៃជនសង្ស័យឈ្មោះរឿន នឿន បានទៅឆក់ត្រីក្បែរៗសម្រាស់របស់ជនរងគ្រោះឈ្មោះគង់ នី ពេលនោះជនរងគ្រោះបានស្ដីឲ្យទៅជនសង្ស័យថាហេតុអីបានចេះតែមកឆក់ត្រីក្បែរៗសម្រាស់របស់គេនិងរបស់បងប្អូនគេដូច្នេះ ហើយអ្នកទាំងពីរក៏មានការឈ្លោះប្រកែកជេរគ្នាក្រោយមកនៅថ្ងៃបន្ទាប់វេលាម៉ោង ១១:០០នាទីជនសង្ស័យនិងជនរងគ្រោះក៏មានការឈ្លោះប្រកែកជេរគ្នាម្តងទៀតនៅចំណុចកើតហេតុដដែល ដោយសារជនសង្ស័យខឹង មានអ្នកណាបានកាត់ផ្ដាច់ខ្សែកាបដែលចងជាប់និងទូករបស់គេសម្រាប់ភ្ជាប់ចរន្តឆក់ត្រី ហើយពីពេលនោះមកជនសង្ស័យឲ្យតែជួបជនរងគ្រោះចេះតែជេរជនរងគ្រោះរហូត។
លុះនៅថ្ងៃទី១៦.០១.២០២២ វេលាម៉ោង០៩:០០នាទី ជនសង្ស័យបានទៅនេសាទត្រីទៀតស្រាប់តែទៅដល់ឃើញទូករបស់គេធ្លាយបាតដោយមិនដឹងអ្នកណាជាអ្នកធ្វើក៏មានចិត្តខឹងសង្ស័យទៅលើជនរងគ្រោះជាអ្នកធ្វើទើបត្រឡប់មកផ្ទះវិញយកកាំបិតផ្គាក់ ទៅតាមរកជនរងគ្រោះដែលកំពុងហ៊ុសម្រាស់ជាមួយឈ្មោះមឿន រ៉ុម ឈ្មោះខិន ខុន ឈ្មោះញឹម ហេង នៅចំណុចកើតហេតុខាងលើ ពេលជនសង្ស័យទៅដល់ឃើញជនរងគ្រោះកំពុងអង្គុយលើទូកក៏ហក់ចុះទៅកាប់ជនរងគ្រោះនិងកាំបិតផ្គាក់តែមិនត្រូវ ហើយជនរងគ្រោះបានលោតទឹកហែលសំដៅទៅលើគោក ជនសង្ស័យក៏ហែលទឹកដេញតាមជនរងគ្រោះរហូតឡើងដល់លើគោក តែជនរងគ្រោះបានរត់គេចចូលទៅក្នុងចំការពោតបាត់ទើបជនសង្ស័យរកជនរងគ្រោះមិនឃើញ ក៏បានវិលត្រឡប់មកផ្ទះវិញ។
បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់