ព័ត៌មានជាតិ

ចាញ់១០ប្រកួតទីបំផុត Everton ប្រកាសបណ្តេញលោក Rafael Benitez

បរទេស៖ ទីបំផុតក្លឹប Everton បានប្រកាសបណ្តេញចេញគ្រូបង្វឹកជនជាតិអេស្បាញលោក Rafael Benitez ជាផ្លូវការហើយកាលពីយប់មិញនេះបន្ទាប់ពីបរាជ័យរបស់ក្រុមលើកទី១០ជាប់ៗគ្នាកាលពីថ្ងៃសៅរ៍កន្លងមក។

លោក Benitez បានផ្លាស់ប្តូរមកជំនួសតំណែងរបស់លោក Carlo Ancelotti នៅទឹកដី Goodison Park ចំពេលដែលតំណែងនេះកំពុងតែមានភាពក្តៅខ្លាំងកាលពីខែមិថុនាកន្លងមក។

ទំរង់លេងរបស់ក្រុមក៏នៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ទោះបីជាលោក Benitez បានមកធ្វើការដឹកនាំក្តីហើយក៏ទទួលបានបរាជ័យជាប់គ្នាផ្ទួន១០ប្រកួតចុងក្រោយនេះបូករួមទាំងបរាជ័យទៅលើក្រុម Norwich កាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល២ទល់នឹង១នោះផង។

បច្ចុប្បន្ន Everton មានតែ១៩ពិន្ទុប៉ុណ្ណោះឈរនៅលំដាប់លេខរៀងទី១៦ជិតទៅនឹងក្រុមដែលត្រូវគេកាត់ចោលទៅរដូវកាលក្រោយ៕

មតិយោបល់