ព័ត៌មានជាតិ

យ៉ាងហោចណាស់ មានមនុស្ស ៦នាក់ រងរបួស ករណីម៉ូតូ ២គ្រឿងគ្នា ហើយខ្ទាតទៅប៉ះម៉ូតូ ១គ្រឿងទៀត ដែលចតទុក

ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ១៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូមួយករណី បណ្តាលឲ្យខូចខាតម៉ូតូស្រាលចំនួន ០៣ គ្រឿង និងរបួសមនុស្សចំនួន ០៦នាក់, ស្រី ០១នាក់ និងរបួសធ្ងន់ ០២នាក់ប្រុស នៅចំណុចផ្លូវបំបែកជាបួនបេនឡានថ្មី ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ភាគីបើកបរម៉ូតូទី០១មានឈ្មោះ ស៊ុន សុខនៀង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំ) បានបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AK.6746 ខូចខាតស្រាល ជាអ្នករួមចំណែកបង្ក បើកបរក្នុងល្បឿនលឿន ទិសដៅពីលិច ទៅកើត ដោយមានអ្នករួមដំណើរចំនួន ០២នាក់៖ ១ ឈ្មោះ ហេង ជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស)។
២–ឈ្មោះ អ៊ុក វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់ បាក់ភ្លៅខាងស្ដាំ)។

ភាគីបើកបរម៉ូតូទី០២មានឈ្មោះ សាត ហេន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១៥ ពាក់ស្លាកលេខ ប៉ៃលិន 1C.0421 ខូចខាតមធ្យម ជាជនបង្កបើកបរពីផ្សារឆ្លងកាត់ផ្លូវជាតិ៥៧ ទិសដៅពីជើង ទៅត្បូង ដោយមានអ្នករួមដំណើរចំនួន ០១នាក់ មានឈ្មោះ ព្រំ ចន្ទ្រា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ ជាងមាស រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល)។

ភាគីបើកបរម៉ូតូទី០៣មានឈ្មោះ ញ៉េន ម៉ិច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មនុស្សគ្មានរបួស បានបើកបរម៉ូតូម៉ាកហុងដា MSX ពណ៌ស ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ប៉ៃលិន 1C.1558 ខូចខាតស្រាល ជាជនរងគ្រោះ ម៉ូតូចតទុកផ្នែកខាងស្ដាំផ្លូវដាច់ដោយឡែក (ម៉ូតូភាគីទី១ និងភាគីទី២ បុកគ្នាខ្ទាតទៅប៉ះ)។

ក្រោយសមត្ថកិច្ចបានចូលដល់កន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីភាគីបើកបរម៉ូតូទាំង២ បើកបរ មិនគោរពផ្លូវអទិភាព និងល្បឿនលឿន។

បច្ចុប្បន្នករណីខាងលើនេះ ត្រូវបានកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់