ព័ត៌មានជាតិ

ជនអនាថាប្តីរត់ចោល សម្រាលកូននៅតាមផ្លូវ

ភ្នំពេញៈ ស្រ្តីម្នាក់ដែលជាជនអនាថាដែលគេដឹងថា ត្រូវប្តីហេងស៊យរត់ចោលនោះ បានសម្រាលកូននៅតាមផ្លូវ នៅខាងមុខនឹងរោងចក្រ ០៦ជាន់ ដែលស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃអង្គារ ទី២៣ ខែសីហានេះ ដោយស្រ្តីអនាថាដើរតាមផ្លូវម្នាក់នោះ ត្រូវបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាន់របស់កងពលតូចលេខ៧០ ជួយសង្គ្រោះដឹកទៅមន្ទីរពេទ្យទាន់ពេលវេលា ដោយសម្រាលបានដោយជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយ និងកូន។

ស្រ្តីរូបនោះឈ្មោះ កែវ ទុំ អាយុ ២៤ឆ្នាំ មកពីខេត្ត ព្រៃវែង ក្រោយពីត្រូវប្តីហេងស៊យរត់ចោលហើយ ស្រ្តីរូបនេះ បានយកសំយ៉ាបផ្ទះ ឬភោជនីយដ្ឋានធ្វើជាកន្លែងស្នាក់អាស្រ័យ៕

photo_2016-08-23_21-30-12photo_2016-08-23_21-30-15photo_2016-08-23_21-30-19

មតិយោបល់