ព័ត៌មានជាតិ

មិនទាន់ស្គាល់សេរីភាពបានប៉ុន្មានផង ពេលនេះចូលគុកវិញ ក្រោយរកឃើញថ្នាំញៀន ១៥កញ្ចប់

ត្បូងឃ្មុំៈ យុវជនម្នាក់ដែលទើបតែចេញពីពន្ធនាគារមិនទាន់បានប៉ុន្មានផង ត្រូវសមត្ថកិច្ចចាប់ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការជាថ្មីីទៀត បន្ទាប់ពីរកឃើញថា្នំញៀន ១៥កញ្ចប់។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកមេមត់ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ហ៊ាន សុខណា ហៅ ស្កូវ អាយុ ២២ ឆ្នាំ ជាតិ ខ្មែរ រស់នៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមុខសញ្ញាដែលទើបតែដោះលែងចេញពីពន្ធនាគារ នៅចំណុចចំការសាវម៉ាវ ស្ថិតខាងលិចភូមិម៉ាស៊ីនទឹក ឃុំមេមត់ ព្រមទាំងវត្ថុតាងថ្នាំញៀនចំនួន ១៥ កញ្ចប់តូច បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

photo_2016-08-20_18-54-44photo_2016-08-20_18-54-55

មតិយោបល់