ព័ត៌មានជាតិ

ជិះម៉ូតូលឿនផ្លូវកោងកាច់ចង្កូតមិនទាន់បុកបង្គោលផ្លូវ បាក់ដៃម្ខាង

តាកែវៈ លោកអធិការរងស្រុកបាទី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ជិះក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលផ្លូវ របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃត្រង់ទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២២២ ម្តុំត្រាំខ្នារ សំរោងយោង នៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ដោយសារផ្លូវកោង កាច់ចង្កូតមិនទាន់បានទៅបុកបង្គោលផ្លូវរដ្ឋ បណ្តាលឲ្យបាក់ដៃបែកម៉ាត់តែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចអន្តរាគមន៍ជួយសង្គ្រោះបឋមនិងហៅឡានពេទ្យមកដល់ហើយដឹកជនរងគ្រោះទៅមណ្ឌលសុខភាពបង្អែកខេត្ត និងនាំយកម៉ូតូមករក្សាទុក រង់ចាំក្រុមគ្រួសារជនរងគ្រោះមកទទួលយក៕

មតិយោបល់