ហ្វីពីលីន: អ្នកនាំពាក្យមួយរូបរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីថ្ងៃសៅរ៍នេះថា លោកមិនស្វាគមន៍ចំពោះតំណាងអន្ដរជាតិនិងមិនចាំបាច់ធ្វើ ការស៊ើបអង្កេតលើការចោទប្រកាន់អំពើបាញ់សម្លាប់មនុស្សយ៉ាងគំហុកក្រៅតុលាការទាក់ទងនឹងគ្រឿងញៀននៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃ ទី២០ សីហា ឆ្នាំ២០១៦។
អ្នកនាំពាក្យប្រធានាធិបតីរូបនេះ គឺលោក Ernesto Abella បានប្រតិកម្មតបទៅនឹងអ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិលោកស្រី Agnes Callamard បានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីន មិន បានផ្ញើលិខិតអញ្ជើញទៅឱ្យភាគីទីបីណាមួយនោះឡើយ ដើម្បីសម្លឹងមើលចូលទៅក្នុងកិច្ចការផ្ទៃក្នុងរដ្ឋ ហ្វីលីពីន។
សូមជម្រាបថា ក្រុមសិទ្ធិមនុស្សអន្តរជាតិបានសម្តែងការព្រួយបារម្ភទៅលើការបាញ់ សម្លាប់ជនសង្ស័យ ថ្នាំញៀននៅក្នុងប្រទេសនេះយ៉ាងគំហុក។ ប្រព័ន្ធផ្សព្វផ្សាយបានកត់ត្រាទុកពីករណីបាញ់ សម្លាប់មនុស្ស ជិត ៧០០នាក់ ចាប់តាំងពីលោកប្រធានាធិបតី Duterte ឡើងកាន់អំណាចកាលពីថ្ងៃទី៣០ ខែមិថុនា៕
មតិយោបល់