ព័ត៌មានជាតិ

ករណីរថយន្តបុកគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់ នៅស្រុកជើងព្រៃ

កំពង់ចាម: កាលពីវេលាម៉ោង ៣និង២៥នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៣-៩៤ នៅភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3D-9295 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

ម៉ូតូឌ្រីមសង សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-4734 បើកបរដោយឈ្មោះ ថាន ថាច ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
អ្នករួមដំណើរ ២នាក់៖
១/ឈ្មោះ ស្រឿន ស្រស់ អាយុ ១៧ឆ្នាំ។
២/ឈ្មោះ រី សុខរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ម៉ូតូរ៉ឺម៉កម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ វ៉ន ខាវ ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម រួមដំណើរជាមួយប្រពន្ធឈ្មោះ ជ័យ ឌី អាយុ ២៥ឆ្នាំ។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-1916 បើកដោយឈ្មោះ ថា សុភ័ក្រ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិក្រឡា ឃុំអង្គួញដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយ ធ្វើដំណើរពីជើងទៅត្បូង បានបុកជាមួយម៉ូតូសេ១២៥ ដែលធ្វើដំណើរស្របទិសគ្នា រួចរេចង្កូតទៅបុកម៉ូតូរ៉ឺម៉ក ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាពីត្បូងជើង រុញទៅបុករថយន្តសាំយ៉ុង ធ្វើដំណើរបញ្ច្រាសទិសគ្នា។

មូលហេតុ៖ អ្នកបើកម៉ូតូសេ១២៥ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់ នៅកន្លែងកើតហេតុ រងរបួសស្រាលស្រីម្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងស្រាវជ្រាវរកអ្នកបង្ក ដើម្បីយកមកដោះស្រាយតាមនីតិវិធី ចំពោះសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់