ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់បក់បោកខ្លាំង បណ្តាលឲ្យផ្ទះពលរដ្ឋជាច្រើនខ្នង រលំដួល និងរបើកដំបូល នៅខេត្តកណ្តាល

កណ្តាល: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានភ្លៀងធ្លាក់ដោយលាយឡំ និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ០១ខ្នង ដោយរលំទាំងស្រុង នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ និងចំនួន០៧ខ្នង ដោយរបើកដំបូលក្បឿង និងស័ង្កសី នៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល និងរលំដើមឈើ ប៉ើងរលំរោងចត្តាឡីស័ក និងរបើកដំបូលផ្ទះមួយចំនួនទៀត នៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ករណីខាងលើនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋឡើយ ៕

មតិយោបល់