Post News Media ព័ត៌មានជាតិ First News៖ ខ...

First News៖ ខណ:នេះសមត្ថកិច្ចកម្ពុជាកំពុងចុះច្បាមជនជាតិវៀតណាមខុសច្បាប់នៅច្បារអំពៅ!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះ សមត្ថកិច្ចអន្តោប្រវេសន៍ កំពុងបើកត្របត្តិការចុះត្រួតពិនិត្យ ជនជាតិវៀតណាមរស់នៅខុសច្បាប់ ស្ថិតនៅភូមិល្លែង២ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

ជាក់ស្តែងការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិវៀតណាមខុសច្បាប់ចំនួន៩នាក់ ក្នុងនោះមានស្រីម្នាក់ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត៕