សៀមរាបៈ ថ្ងៃចន្ទ ១៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីព្រឹក មានករណីឆេះផ្ទះបងប្អូនប្រជាពលរដ្ឋម្ចាស់ឈ្មោះ ឡុង ជឿន ភេទប្រុស អាយុ ៧៦ឆ្នាំ នៅភូមិពពេលកណ្ដាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាលឲ្យរងការខូចខាត (១០%) ផ្ទះ០១ខ្នងទំហំ ៧ម៉ែត្រ x ១១ម៉ែត្រ ខាងក្រោមថ្ម ខាងលើឈើ និងដំបូលប្រក់ក្បឿង។
ឆេះនៅកន្លែងទីសក្ការៈគោរពបូជាអុជធូបរៀងរាល់ថ្ងៃសីល ។
មូលហេតុ៖ ដោយសារការអុជធូបសែនចោល ធូបឆេះបាក់ធ្លាក់លើកម្រាលព្រំលើតុកន្លែងដាក់គ្រឿងសក្ការៈគោរពបូជា បណ្តាលឲ្យឆាបឆេះតែម្តង។
បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុកសូទ្រនិគម ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ៕
មតិយោបល់