ព័ត៌មានជាតិ

Update៖ សន្តិសុខម្នាក់មានជំងឺលើសឈាម បានដេកស្លាប់ក្នុងរោងចក្រកាត់ដេរមួយកន្លែង

ភ្នំពេញ: បុរសជាសន្តិសុខម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅក្នុងប៉ុស្តិ៍យាមអគារលេខ១០ រោងច្រកាត់ដេរមួយកន្លែង ក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើឈ្មោះ ចាយ សេងឡាយ អាយុ ៣៨ឆ្នាំ ស្នាក់នៅជាមួយបងប្អូននៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយគាត់ជាបុរសពោះម៉ាយ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេះមានជំងឺលើសឈាមហើយគាត់ ទើបតែមកធ្វើជាសន្តិសុខយាមនៅរោងចក្រខាងលើ បានរយ:ពេលជាង ៥ខែមកហើយ ដោយយាមនៅវេនយប់។ ដោយឡែកនៅយប់ថ្ងៃទី២៤ ខែមេសា គាត់បានទៅយាមជាធម្មតា ហើយពុំមាននរណាបានដឹងថា គាត់មានរឿងអ្វីនិងស្លាប់តាំងពីពេលណានោះឡើយ រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ស្រាប់តែត្រូវបានគេប្រទះឃើញគាត់ស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តថា គេនៅពុំទាន់ដឹងថាការស្លាប់នេះមានការពាក់ព័ន្ធទៅនិងមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ ព្រោះពុំមានការអះអាងណាមួយពីកន្លែងកើតហេតុ ឬសមត្ថកិច្ចនោះឡើយ ខណ:ក្រោយពេលនគរបាលចុះទៅពិនិត្យរួច សាកសពត្រូវបានដឹកតាមរថយន្តចេញពីកន្លែងកើតហេតុទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់