នៅពេលរៀបការហើយមករស់នៅជាមួយគ្នា តើទាំងពីរនាក់(ស្វាមី-ភរិយា)គួរផ្លាស់ប្តូរខ្លួនឯងដើម្បីឱ្យជីវិតគូមានសេចក្តីសុខសុភមង្គលដែរឬទេ? និងគួរផ្លាស់ប្តូរច្រើនតិចប៉ុនណាដែរ?។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលគូស្វាមីភរិយាវ័យក្មេងទាំងឡាយគួរតែអានដើម្បីទុកជាចំណេះដឹងក្នុងការរស់នៅយ៉ាងចុះសម្រុងជាមួយមនុស្សដែលយើងស្រឡាញ់។
១ – ពេលដែលមានស្នេហា អ្នកណាៗក៏តែងតែ (ព្យាយាម) ផ្លាស់ប្តូរខ្លួនឯង និងសម្របសម្រួលខ្លួនឱ្យចូលចុះជាមួយនឹងមនុស្សដែលយើងស្រឡាញ់ដែរ ត្រង់នេះមិនចម្លែកចិត្តឡើយ ហើយក៏មិនមែនជាបញ្ហាដែរ តែជារឿងដែលគួរឱ្យស្រឡាញ់ទៀតផងភាគច្រើនយើងច្រើនតែឃើញការផ្លាស់ប្តូររបស់ខាងស្រីច្រើនជាង ព្រោះនារីៗភាគច្រើនពេលស្រឡាញ់អ្នកណាហើយ ច្រើនតែសម្តែងចេញមកត្រង់ដូចចិត្តរបស់ខ្លួនច្រើនជាងបុរស មិនសូវវាងវែងឆ្ងាយនាំឱ្យឈឺក្បាលនោះទេ នេះគឺជាចំណុចល្អដែលគួរឱ្យសរសើរ ចំណែកបុរសខ្លះវិញក៏មិនមែនមិនផ្លាស់ប្តូរសោះនោះទេ គេក៏ផ្លាស់ប្តូរដូចគ្នាដែរ ដូចជា អាចធ្វើខ្លួនសុភាពរាបសាជាងមុនឈប់ដើរលេងផ្តេសផ្តាស់ និងចាប់ផ្តើមចេះយកចិត្តមកដាក់ចិត្តខ្លួនឯងក៏នៅពេលមានភរិយានេះឯង។
២ – តែការផ្លាស់ប្តូរដែលថានេះ វាមានទាំងល្អឡើង និងកាន់តែយ៉ាប់ឡើង ដូច្នេះទើបអាស្រ័យលើថា តើខាងណានឹង “ភ្លឺភ្នែក” ឬជ្រើសរើសដើរតាមផ្លូវណាច្រើនជាងគ្នា? បើការផ្លាស់ប្តូរបង្ហាញថាដំណើរការទៅក្នុងផ្លូវដែលល្អ ដូចជា ពីមនុស្សដែលធ្លាប់តែខ្ជឹល តែពេលបានស្វាមី(ឬភរិយា)ជាមនុស្សឧស្សាហ៍ ខំប្រឹងធ្វើការរកស៊ី ក៏មានកម្លាំងបណ្តាលចិត្ត និងកម្លាំងចិត្តចង់ឱ្យជីវិតគូស្ថិតស្ថេរមាំទាំឡើងក៏បានដែរ ដូច្នេះ ជំនួសឱ្យការដែលគិតតែពីនៅស្ងៀមចាំតែញ៉ាំនោះ ក៏បែរមកជួយគ្នាធ្វើការរកស៊ី កម្លាំងពីរប្រណាំងគ្នាតែម្តង ដើម្បីអនាគត។ បើដំណើរការទៅក្នុងទំនងហ្នឹងនោះ វានឹងល្អណាស់ មែនទេ? ព្រោះបញ្ជាក់ថា សេចក្តីស្នេហាជួយបង្កើនឱ្យនាំគ្នាធ្វើល្អ។
តែបើរៀបការហើយ ទៅរុញច្រានឱ្យឆ្ពោះចូលទៅរកទីងងឹតរបស់ជីវិតវិញនោះ វាស្មើនឹងម្នាក់ៗនាំគ្នាជួយទាញជួយចាប់គ្នាឱ្យខ្ទេចខ្ទីអស់ទៅវិញ ហើយអ៊ីចឹង តើវាល្អឬ? ដូចជា បើម្ខាងចូលចិត្តតែដើរលេង ហើយធ្វើឱ្យម្ខាងទៀតនិយមដើរលេងយប់ដែរនោះសង្ស័យមែនទែនថា តើមួយគូនេះនឹងសាងឋានៈគ្រួសារបាននៅពេលណាទៅហ្ន៎? ដូច្នេះទើបការផ្លាស់ប្តូររបស់អ្នកដែលជាគូស្វាមីភរិយាថ្មោងថ្មីកុំដល់ថ្នាក់ផ្លាស់ប្តូរបែបគ្មានសតិឱ្យសោះ ចូរមានសតិសម្បជញ្ញៈទាំងអស់គ្នាទើបជីវិតមានភាពរឹងមាំស្ថិតស្ថេរយូរអង្វែង
៣ – ព្រោះអ្នកដែលមានភរិយា(ឬស្វាមី) ពេលខ្លះក៏មិនបានចង់ឱ្យស្វាមី(ភរិយា) ផ្លាស់ប្តូរមកដូចគេ 100% ហ្នឹងណា៎!កុំភ្លេចថា អ្នកខ្លះក៏ត្រូវការមានគូជីវិតដែលមានអ្វីខុសផ្លែកពីគ្នាខ្លះដែរ តែបើសឹនជាចៃដន្យ គេចូលចិត្តក្នុងការឱ្យគូស្នេហ៍មានអ្វីៗដូចគេដែរនោះ វាមិនមិនអីទេ ប៉ុន្តែភាគច្រើនមិនឃើញមានអ្នកណាចង់ឱ្យដូចគ្នា 100% នោះឡើយ ព្រោះភាពខុសផ្លែកគ្នាគឺជាមន្តស្នេហ៍មួយបែបដែរ រឹតតែបានជួបនឹងភាពខុសផ្លែកមួយចំនួនដែលគេមាន តែគូស្នេហ៍គ្មាន ឬគូស្នេហ៍មាន តែគេក្មានវិញនោះរឹតតែធ្វើឱ្យគូស្នេហ៍ថ្មោងថ្មីបានបើកនូវលោកទស្សនៈថ្មីៗ ឬស្គាល់នូវអ្វីដែលខ្លួនឯងមិនធ្លាប់ដឹងពីមុនដែលមានប្រយោជន៍ជាងក៏អាចថាបានដែរ។
៤ – តែបើនារីៗយើងចង់ផ្លាស់ប្តូរតាមស្វាមីមែននោះ ក៏ចូរឱ្យសេចក្តីស្រឡាញ់ជាអ្នកដឹកនាំឱ្យស្គាល់ពីការសម្របសម្រួលខ្លួនដោយខ្លួនឯងវិញប្រសើរជាងបើនារីៗចង់ផ្លាស់ប្តូរយ៉ាងពិតប្រាកដមែននោះ ចូរផ្លាស់ប្តូរទៅក្នុងផ្លូវដែលល្អឡើង កុំចេះតែផ្លាស់ប្តូរដោយមិនគិតមុខគិតក្រោយព្រោះតែចង់យកចិត្តស្វាមីឱ្យសោះ វាមិនល្អឡើយ។ ដែលនិយាយនេះមិនមែន ត្រឹមតែផ្នែកការតុបតែងខ្លួនប៉ុណ្ណោះទេ ព្រោះការផ្លាស់ប្តូរខ្លួនឯងដែលនារីៗយើងមិនគួរធ្វើជាដាច់ខាតពេលមានគូជីវិតនោះគឺ ៖
កុំចំណាយប្រាក់ច្រើនដើម្បីទៅទិញអ្វីដើម្បីបំពេញចិត្តគូជិវិត ឬទៅធ្វើអ្វីមួយដើម្បីឱ្យត្រូវចិត្តគេ ដូចជាទៅវះកាត់បង្កើនដើមទ្រូង ធ្វើបេប៊ីហ្វេស ឬទៅបូមខ្លាញ់ដើម្បីចង់ឱ្យនៅតែស្អាតរហូតនោះអី ត្រូវចាំទុកថា មុននឹងផ្លាស់ប្តូរអ្វីមួយ គួរប្រើសតិមុនប្រើអារម្មណ៍ទើបជារឿងល្អ៕
មតិយោបល់