ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ក្លាយខ្លួនជាអ្នកជួញដូរគ្រឿងញៀន ៣៥កញ្ចប់

ភ្នំពេញៈ ក្មេងប្រុសជាអនិតិជនម្នាក់អាយុទើបតែ ១២ឆ្នាំ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ចាប់ឃាត់ខ្លួន និងរកឃើញថ្នាំញៀនចំនួន ៣៥កញ្ចប់ នៅក្នុងកាបូបស្ពាយក្មេងប្រុសរូបនោះ។

បើតាមសមត្ថកិច្ចបានប្រាប់ថា ការឃាត់ខ្លួននេះ បានធ្វឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣ និង១០នាទីរសៀល ដោយនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ជាអនីតិជន និងចាប់យកក្រាមពណ៌សថ្លាចំនួន៣៥កញ្ចប់តូច នៅចំណុចមុខផ្ទះេលខ ៥៦ផ្លូវ ៦១២ កែង៦០៨ ក្រុមទី១០៨ ភូមិ ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យជាអនីតិជន ឈ្មោះ ឆន ដឺរ ហៅ ដឺរ ភេទប្រុស អាយុ១២ ឆ្នាំជនជាតិខ្មែរមុខរបរ ពំុពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដំុផ្សារ៧មករា សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីកន្លែងកំណើត ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន កាបូបស្ពាយពណ៌សូកូឡា០១ ក្នុងនោះមានកូនកាបូបពណ៌ខ្មៅចំនួន០៣, ក្រាមពណ៌សថ្លាចំនួន៣៥កញ្ចប់តូច (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក ) និងដបកែច្នៃមានទុយោ សំរាប់ជក់គ្រឿងញៀនចំនួន០១ ។

បច្ចុប្បន្នដោយមានការសម្របសម្រួល ពីលោកស្រី សឺុ វណ្ណនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ឆន ដឺរ ជាអនីតិជនបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងបន្ត៕

photo_2016-08-20_19-27-46photo_2016-08-20_19-27-50

មតិយោបល់