ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ជនសង្ស័យដៃដល់ក្នុងអំពើ ឃាតកម្ម ដែលព្យាយាមហែលទឹកកាត់ទន្លេដើម្បីគេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់លើស្រ្តីរងគ្រោះ ដែលត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងក្រោយ បណ្តាលឲ្យស្លាប់មួយរំពេច គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរដឹកនាំដោយលោកវរសេនីយ៍ឯក ជ្រិន សទ្ឋា អធិការនគរបាលស្រុក ស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គ ក្រោយកើតហេតុភ្លាមកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
នារីរងគ្រោះឈ្មោះ ទីង ស្រីម៉ៅ អាយុ ២៧ឆ្នាំ ចំនែកឯជនសង្ស័យដៃដល់ជាបងថ្លៃឈ្មោះ ថា លីណាន អាយុ ៣៤ឆ្នាំ ជាមនុស្សធ្លាប់កើតជម្ងឺសសៃប្រសាទ មានទីលំនៅជាមួយគ្នាក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ៕




មតិយោបល់