ព័ត៌មានជាតិ

ស្លាប់ប្អូននៅបង ករណីរថយន្តបុកជាមួយម៉ូតូ លើផ្លូវជាតិលេខ៤

កោះកុង: នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២និង៥០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តដឹកទំនិញ(បញ្ច្រាសទិសគ្នា) ចំណុចសាលាឆទានផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្ដាលឲ្យស្លាប់ ម្នាក់ (ប្រុស)នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់ស្រី

១/ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ណុច ឧត្តម (ពាក់មួក និងម៉ូតូមានកញ្ចក់មើលក្រោយ) ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ(ស្លាប់) និងអ្នករួមដំណើរ ត្រូវជាបងស្រី ឈ្មោះ ណុច សុកណា (ពាក់កមួកសុវត្ថិភាព) អាយុ ២៨ឆ្នាំមុខរបរ កម្មករ អ្នកទាំងពីរនាក់មានទីលំនៅភូមិតាហែន២ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនិងរថយន្តដឹកទំនិញ ចំពីចំហៀងខាងឆ្វេង បណ្ដាលឲ្យដួលបោកទៅនិងចិញ្ចើមផ្លូវខាងស្ដាំស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅនឹងកន្លែងកើតហេតុ ។

២/រថយន្តបង្កម៉ាក IZUZU ពណ៌ក្រហមពាក់ស្លាកលេខ ន ប 0080 បានបើកបរដោយឈ្មោះ សុខ វ៉ាន់នី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បើកបរ រថយន្ត មានទីលំនៅភូមិកូវ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរ ឈ្មោះ ស៊ន សុហេង ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅ ភូមិ៥ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកទាំង២មិនមានរងរបួសទេ)។

មូលហេតុ៖ អ្នកបើកបររថយន្តដឹកទំនិញប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំ។

ចំពោះជនបង្កផ្នែកជំនាញ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចំណែកឯជនរងគ្រោះ អ្នកបើកបរម៉ូតូ (ស្លាប់) ផ្នែកជំនាញបានផ្ញើនៅវត្តសាលាម្នាង រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើរបុណ្យតាមប្រពៃណី អ្នករងរបួសធ្ងន់ជាបងស្រី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល រីឯវត្ថុតាងម៉ូតូ នឹងរថយន្តផ្នែកជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់