ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈតាមលំនៅដ្ឋាន

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីលួចដែក និងកង់មួយកើតឡើង ស្ថិតនៅត្រង់ចំណុចក្រុមទី០៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង់។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី។

យោងតាមរបាយការណ៍របស់ លោកអធិការនគរបាលក្រុងបាត់ដំបង បានឲ្យថា ជនរងគ្រោះឈ្មោះ មុត ស្រីការ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល ក្រុងបាត់ដំបង។ ក្នុងនោះសំភារះបាត់បង់រួមមាន ដែកជ្រុងប្រវែង ១,3តឹក ចំនួន ០៧ដើមដែកទ្រជើងឆាកចំនួន ១០ដើម និងកង់ចំនួន ០១គ្រឿង។

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ កឺ វន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្ននេះ ជនសង័្សយ និងវត្ថុតាង នគរបាលក្រុងបានបញ្ជូនមកការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕

 

មតិយោបល់