នារាត្រីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅ មហាជនច្បាស់ជាជ្រាបរួចមកហើយអំពីនារីម្នាក់ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោចង្វា បង្ករ ការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង ០៩:២៥ នាទីយប់ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឱ្យដឹងថា មូលហេតុដែលស្ត្រីខាងលើសម្រេចចិត្តគិតខ្លីបែបនេះ គឺដោយសារតែតូចចិត្តគូដណ្តឹងមិនឱ្យទៅស៊ីការជាមួយ ទើបមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាបែបនេះ។ ក្រោយឃាត់បានសម្រេច គេក៏បានបញ្ជូននារីខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ស្ថិតក្នុងខណ្ឌជ្រោយចង្វា ដើម្បីរង់អ្នកផ្ទះមកទទួល។គួរឱ្យដឹងផងដែរ មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមានអ្នកមានបញ្ហាជីវិតរៀងៗខ្លួន បាននាំគ្នានិយមជ្រើសរើសវិធីសាស្ត្រលោតទឹកសម្លាប់ខ្លួន ជាពិសេសនៅភូមិសាស្ត្រស្ពានជ្រោយចង្វា ខណៈ រយៈពេល ៣ ថ្ងៃ ចុងក្រោយនេះ មានអ្នកទៅលោតបន្តបន្ទាប់គ្នា តែសុទ្ធតែត្រូវបានគេឃាត់ទាន់ពេលវេលា និង សង្គ្រោះទាន់ពេល៕
មតិយោបល់