កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី នៅលើទូកបណ្ដែតទឹកនៅចំណុចឈ្លេញ ស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីប៉ុនប៉ងមនុស្សឃាតទៅលើជនរងគ្រោះបី្តប្រពន្ធ០២នាក់ ។
ជនរងគ្រោះមានឈ្មោះ អេង ថា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ អាត់ ស្រីមុំ អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ របួសធ្ងន់បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះពិនិត្យដល់កន្លែងកើតហេតុកសាងសំណុំរឿង ដើម្បីបន្តនីតិវិធី ៕



មតិយោបល់