ព័ត៌មានជាតិ

ចិន​ជម្រុញ​ឲ្យ​អាមេរិ​កបន្តឹង​ប្រព័ន្ធ​សុវត្ថិភាព​ឡើងវិញ​ក្រោយ​ការវាយប្រហារ​មកលើ​កុងស៊ុល​ចិន​

​ទីក្រុង​ប៉េកាំង​៖​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានប្រកាស​សេចក្តីថ្លែងការណ៍​មួយ​ក្នុង​ការ​ជម្រុញ​ឲ្យ​អាមេរិក​គួរតែ​ធ្វើការ​ឡើង​វិញ​ជាមួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​និង​ការការពារ​បុគ្គលិក​ជ​ន​ជាតិ​ចិន​និង​កុងស៊ុល​របស់​ខ្លួន​ដោយ​ធានា​មិនឲ្យ​មាន​បញ្ហា​ដូច​ជា​ការវាយប្រហារ​ដោយ​អគ្គិ​ស​ភ័យ​ដែល​ទើបនឹង​កើតឡើង​នា​ពេល​ថ្មីៗ​នេះឡើយ​។​

​លោក Qin Gang អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បាន​និយាយថា​ទាំង​ក្រសួងការបរទេស​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​អាមេរិក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ភាគី​អាមេរិក​នឹង​ស្វែង​ដំណោះស្រាយ​និង​ការដាក់ទោស​ណាមួយ​ទៅលើ​គ្រោះថ្នាក់​លើក​នេះ​។​

​គួរ​រំលឹក​ដែរ​ថា​នៅ​ថ្ងៃ​ពុធ​បុរស​ម្នាក់​បាន​ដើរ​ច​ញ​ពី​ឡាន​មួយ​ដែល​ចត​នៅ​ពីមុខ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​នៅក្នុង​រដ្ឋ San Francisco សំដៅ​ទៅ​កាន់​មាត់ទ្វារ​នៃ​ស្ថាន​កុងស៊ុល​បន្ទាប់មក​ក៏​ចាក់​សាំង​ពី​ធុង​នៅ​ពី​មុខទ្វារ​ច្រកចូល​ហើយ​ដុត​ភ្លើង​ឲ្យ​ឆេះ​ឡើង​។​ហេតុការណ៍​នេះ​មិន​បាន​បណ្តាលឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​ទេ​ទ្វារ​ពីរ​បី​បាន​ខូច​និង​ឆេះ​អស់​។​ភាគី​ចិន​នឹង​បញ្ចេញ​ព័ត៌មាន​បន្ថែម​នៅ​ពេល​ដែល​ពេលវេលា​មកដល់​៕​
Xi_2337986b

មតិយោបល់