ព័ត៌មានជាតិ

First News: រថយន្ត និងម៉ូតូបុកគ្នាចំពីមុខពេញទំហឹង ស្លាប់២នាក់ នៅម្តុំផ្លូវណតប្រីដ

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូមួយគ្រឿងបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន របស់ Post News បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហានេះ នៅចំណុចម្តុំផ្លូវ ណតប្រីដកែងនឹងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយម៉ូតូធ្វើដំណើរតាមផ្លូវណតប្រីដ ដោយម៉ូតូជិះពីត្បូងទៅជើង ចំណែករថយន្តធ្វើដំណើរបញ្ច្រាស់ទិសគ្នាទីជើងទៅត្បូង ដោយសាក្សីបានឲ្យដឹងថា គេបានឃើញខាងម៉ូតូជិះចូលចំណែកផ្លូវរបស់រថយន្តកូរ៉េនោះ៕

photo_2016-08-20_21-59-55

photo_2016-08-20_22-00-08

photo_2016-08-20_22-00-25

photo_2016-08-20_21-59-48

photo_2016-08-20_21-59-52

photo_2016-08-20_21-59-59

photo_2016-08-20_22-00-03

photo_2016-08-20_22-00-28

photo_2016-08-20_22-00-32

photo_2016-08-20_22-00-35

photo_2016-08-20_22-12-30

photo_2016-08-20_22-12-36

photo_2016-08-20_22-12-44

មតិយោបល់