កណ្តាលៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចទៅក្របួចដល់ក្នុងបន្ទប់ផ្ទះសំណាក់ បន្ទាប់ពីទទួលបានពីម្ចាស់ផ្ទះសំណាក់ថា មានមានគេលួចជក់គ្រឿងញៀនក្នុងផ្ទះសំណាក់របស់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៦ល្ងាច នៅចំណុច ផ្ទះសំណាក់ស្រីនី បន្ទប់លេខ ១០៦ ស្ថិតនៅ ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយដឹកនាំប្រតិបត្តិការដោយលោកអនុសេនីយ៍ឯក ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ និងព្រិន្ទបាលឯក យាវ រដ្ឋា នាយរងប្រឆាំងបទល្មើសគ្រឿងញៀនក្រុងតាខ្មៅ។
ជនល្មើសឈ្មោះ សាំង ណែត ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មុខរបរ មិនប្រាកដ ហើយវត្ថុតាងដកហូត មានក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន(ម៉ាទឹកកកice) ចំនួន ៥កញ្ចប់តូច ធំ១កញ្ចប់, កាបូបដាក់ប្រាក់ពណ៌ខ្មៅចំន្ួន ១, ប្រាក់ខ្មែរចំនួន៥.៥០០រៀល, កញ្ចប់បារី MEvIus ដបសំរាប់ជក់ ចំនួន ១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១ សន្លឹក។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលវេលាខាងលើ កំលាំង ផ្នែកប្រឆាំងគ្រឿងញៀនរួមសហការជាមួយកំលាំងព្រហ្មទណ្ឌនិងកំលាំងប៉ុស្តិ៍ តាខ្មៅ បានទទ្ួលដំណឹងពីប្រជាពលរដ្ឋថា ដោយមានការសង្ស័យជនម្នាក់កំពុងប្រើប្រាស់ថ្នាំនៅក្នុងបន្ទប់ផ្ទះសំណាក់ស្រីនី ក៏មានការសហការពីម្ចាស់សំណាក់ទៀតក៏ធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញជនល្មើសខាងលើឃើញមានគ្រឿងញៀនចំនួន៥កញ្ចប់តូចនិងធំ១កញ្ចប់លាក់ទុកក្នុងកញ្ចប់បារី ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថិច្ចជនល្មើសបានសារភាពថា ពិតជារបស់ខ្លួនមែនគឺទិញក្នុងតំលែ ម្ភែម៉ឺនរៀលដើម្បីទុកប្រើប្រាស់ខ្លួនឯង ពីអ្នកមិនស្គាល់ដោយចាំទទួលយកនៅមុខឌីយ៉ាម៉ងខារ៉ាអូខេ៕
មតិយោបល់