កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ករណីអំពើលួច (ទូរស័ព្ទ)ចំណុចក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ១នាក់៖ ឈ្មោះទ្រី ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឃុំកើតហេតុ។
ជនសង្ស័យ៤នាក់៖ ១-ឈ្មោះ អ៊ី ចាន់ស៊ីថា ហៅចាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងភ្លើង (ឃាត់ខ្លួន) ។ ២-ឈ្មោះ ជា សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ផល វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ៤-ឈ្មោះ ម៉ាត់ តាំ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាមទីលំនៅភូមិព្រែកសំរោង សង្កាត់រការខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។
សម្ភារៈបាត់បង់៖ -ទូរស័ព្ទដៃ១គ្រឿងម៉ាក HAUWEI ពណ៌ប្រផេះ។ វត្ថុតាងចាប់យក៖ 1-ម៉ូតូ១គ្រឿងម៉ាក HONDA Dream125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខបាត់ដំបង 1N.9424 (របស់ជនសង្ស័យ) ។ 2-ទូរស័ព្ទដៃ១គ្រឿងម៉ាក OPPO ពណ៌ផ្ទៃមេឃ (របស់ជនសង្ស័យ) ។ 3-ស្បែកជើងជំពាមពណ៌ខ្មៅ ចំនួន១គូ (របស់ជនសង្ស័យ) ។
នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ កំពុងតែដេកលង់លក់នៅក្នុងការដ្ឋានសំណង់ ដោយទុកទូរស័ព្ទ១គ្រឿងម៉ាក HUAWEI ពណ៌ប្រផេះសាកថ្មនៅលើក្បាលដំណេក ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយក ភ្លាមនោះជនរងគ្រោះ ភ្ញាក់ដឹងខ្លួនទាន់ក៏នាំគ្នាដេញចាប់ តែក្រុមជនសង្ស័យដែលមានម៉ូតូ ចាំនៅក្រៅពីរគ្រឿងជិះគេចខ្លួនបាត់ទៅ ពេលជនរងគ្រោះ ដើរមកកន្លែងដេកវិញបានឃើញស្បែកជើង និងទូរស័ព្ទរបស់ជនសង្ស័យ ជ្រុះនៅទីនោះ បានប្រហែល១៥នាទី ក្រោយមកស្រាប់តែក្រុមជនសង្ស័យទាំង៤នាក់នោះ បានជិះម៉ូតូត្រឡប់មករកទូរស័ព្ទវិញ ត្រូវបានជនរងគ្រោះនាំគ្នាដេញចាប់បានជនសង្ស័យ ពីរនាក់ដូចខាងលើប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ចំណែកឯជនសង្ស័យពីរនាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយពីបានធ្វើការសាកសួររួច ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់