ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងល្បាតធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីសារធាតុញៀន

តាកែវៈ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០ នាទី រសៀល ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ។

លោកវរសេនីយ៍ឯក ផាន ផល អធិការនៃអធិការដ្ឋាននគរបាល ស្រុកបូរីជលសារ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់ ធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ ។

លុះដល់ចំណុចលើផ្លូវបេតុងលេខ 129B ខាងលិចស្ថានីយបូមទឹកថ្មស ស្ថិតនៅភូមិ្មស ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានធ្វើការឃាត់សាកសួរ ទៅលើជនសង្ស័យចំនួន២នាក់ ស្រី០១នាក់ ។

កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូមួយគ្រឿង CDX ពណ៌លឿង គ្មានស្លាកលេខ និងសារធាតុញៀន មួយចំនួន ព្រមទាំង សម្ភារៈ ឧបករណ៍សម្រាប់ជក់មួយចំនួនភ្លាមនោះ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់