ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់អាវុធខុសច្បាប់ ខណៈឈ្លោះគ្នាគំរាមដេញប្រពន្ធចេញពីផ្ទះ

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម ជាអធិការ បានធ្វើការបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ ០១លើក ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ។

កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈួន វ៉ាន់ថា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ក្នុងករណីប្រើប្រាស់អាវុធខុសច្បាប់ ខណ:ពេលដែលជនសង្ស័យខាងលើ មានជម្លោះជាមួយប្រពន្ធហើយបានយកកាំភ្លើង AK47 ស្វាយបត់ ០១ដើម មានគ្រាប់ចំនួន ២០ ដែលបានលាក់ទុកយកមកគំរាមដេញប្រពន្ធចេញពីផ្ទះ ។

បច្ចុប្បន្ន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិ-ច្បាប់ ៕

មតិយោបល់