ត្បូងឃ្មុំៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី ២៤ ខែធ្នូ វេលាម៉ោង ៤ និង៣០ នាទី មានបុរសម្នាក់ចងកសម្លាប់ខ្លួន នៅចំងាយប្រហែល ៣០០០ មែត្រ ពីភូមិកំពាន់ ឃុំកំពាន់។
ប្រភពពីប៉ុស្តិ៍នគរបាលកំពាន់ បាននិយាយថា សាកសពជនខាងលើ ឈ្មោះ សាំង មករា ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ (ជៀរជ័រកៅស៊ូ) បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួន នៅក្នុងខ្ទមចាំចំការរបស់ឈ្មោះ ហែម ចិត្រា ភេទប្រុស ។
ក្រោយសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យលើខ្លួនសាកសពជនរងគ្រោះ ឃើញថាមានស្នាមនៅជុំវិញករឹតដោយខ្សែអង្រឹង ដូច្នេះករណីនេះ មិនពាក់ព័ន្ធឃាត់កម្មនោះទេ ។
ដោយមានការបំភ្លឺពីប្រពន្ធជនរងគ្រោះថា ប្តីរបស់គាត់ចូលចិត្តពិសារស្រាជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យបាត់បង់ស្មារតី រហូតនិយាយថា ចង់តែស្លាប់ ហើយនៅថ្ងៃកើតហេតុ គាត់បាន់បាត់ប្តីតាំងពីព្រឹក រហូតមកដល់ម៉ោងប្រហែល ៤ រសៀល ទើបរកឃើញប្តីរបស់ខ្លួន បានចងកសម្លាប់ខ្លួន នៅរោងចាំចំការនោះ៕
មតិយោបល់